ឯកឧត្តម លន់ សុខុន
នាយកវិទ្យាស្ថាន

សារស្វាគមន៍

សូមស្វាគមន៍មកកាន់វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលកងយោធពលខេមរភូមិន្ទ ដែលជាគ្រឹះស្ថានសាធារណៈរដ្ឋបាលដោយ អនុក្រឹត្យលេខ៩៧អនក្រ.បកចុះថ្ងៃទី២៦ខែមិថុនាឆ្នាំ២០០៩ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៣ចំងាយ២០០០ម៉ែត្រ ពីរង្វង់មូលចោមចៅរាជធានីភ្នំពេញ។ វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលកងយោធពលខេមរភូមិន្ទជាគ្រឹះស្ថានរបស់រដ្ឋដែលមាន បទពិសោធន៍គ្រាប់គ្រាន់ក្នុងការបណ្តុះបណ្តាលគ្រូពេទ្យព្យាបាលថែទាំវេជ្ជសាស្ត្រនិងឱសថការីចាប់តាំងពីឆ្នាំ១៩៧៩រហូតមក។ ដោយសហការជាមួយមន្ទីរពេទ្យយោធានិងស៊ីវិលរបស់រដ្ឋក្នុងរាជធានីភ្នំពេញ ជាកន្លែងសម្រាប់និស្សិតធ្វើកម្មសិក្សានិងមានសាស្ត្រា ចារ្យវេជ្ជបណ្ឌិតមានឯកទេសនិងបទពិសោធន៍ក្នុងវិជ្ជាជីវៈ ដែលមានគរុកោសល្យមកពីក្រសួងសុខាភិបាលសាកលវិទ្យាល័យវិទ្យា សាស្ត្រសុខាភិបាល និងពី បណ្តារមន្ទីរពេទ្យរបស់រដ្ឋនៅរាជធានី ចូលរួមបង្រៀន ។ វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលកងយោធ ពលខេមរភូមិន្ទមានចក្ខុវិស័យបណ្តុះបណ្តាលនិស្សិតស៊ីវិលនិងយោធាសំដៅលើក កម្ពស់សមត្ថភាព គុណភាព គុណធម៍និង សីលធម៍សម្រាប់ជាស្ពានឆ្លងទៅក្នុង សាកលភាវូបនីយកម្ម វេជ្ជសាស្ត្រសម័យដែលវិវឌ្ឍន៍ឥតឈប់ឈរនេះដោយអនុវត្តន៍តាម កម្មវិធីសិក្សាថ្នាក់ជាតិមានការចូលរួមត្រួតពិនិត្យពេលនិស្សិតប្រឡង បញ្ចប់វគ្គសិក្សាពីតំណាងក្រសួងសុខាភិបាល ក្រសួងអប់រំ

 យុវជននិងកីឡា និស្សិតមានតម្លាភាពនិងសិទ្ធគ្រាប់គ្រាន់ស្រប តាមច្បាប់របស់រាជរដ្ឋាភិបាលក្នុងការប្រកបវិជ្ជាជីវៈ បន្តការសិក្សាឯកទេសនិងប្រឡងជ្រើសរើស ចូលក្របខ័ណ្ណរបស់រដ្ឋ ។ តាងនាមថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យទាំងអស់នៃ វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល កងយោធពលខេមរ ភូមិន្ទ ខ្ញុំសូមស្វាគមន៍នូវការចូលរួម ពីនិស្សិតទាំងអស់ក៏ដូចជាដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ផ្សាភ្ជាប់ទំនាក់ទំនង ដើម្បីលើកកម្ពស់ប្រព័ន្ធបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល ឱ្យបានកាន់តែរឹងមាំ ជាគ្រឹះក្នុងការថែរក្សា ការពារ ព្យាបាលជូនកងទ័ពនិងប្រជាជនឱ្យមានប្រសិទ្ធភាពខ្ពស់ តាមនយោបាយរបស់រាជរដ្ឋាភិបាល ។

សូមអរគុណ !